ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ៤ខែនេះ កម្ពុជាបានទាញយកមាស ចំនួនជាង៧០០គីឡូក្រាម ស្មើនឹង ៦០ដុំ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៃប្រទេសអូស្រ្តាលី។ 

 បើតាម លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «គិតចាប់ពីថ្ងៃបើកដំណើរការ ការដ្ឋានលើកដំបូង នៅចុងខែមិថុនា កម្ពុជាបានទាញយករ៉ែមាស ចំនួន៧៤៧គីឡូ និងនាំចេញ ៥៥៥គីឡូ ទៅបន្សុទ្ធជាមាស ៩៩,៩៩ភាគរយ នៅប្រទេសអូស្រ្តាលី»។ 

សូមរំលឹកថា រាជរដ្ឋាភិបាល បានរំពឹងថា នឹងប្រមូលពន្ធបានប្រមាណ៤០លានដុល្លារ ក្នុងមួយឆ្នាំ ពីការជីករ៉ែមាសនៅតំបន់អូរខ្វាវ។ កាលពីចុងខែមិថុនា កន្លងទៅ រាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូង នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បន្ទាប់ពីក្រុមហ៊ុន Renaissance Minerals សិក្សាអស់រយៈពេលជិត១៤ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ