ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានស្នើឲ្យក្រសួងទេសចរណ៍ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឲ្យ អនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ដោយពិនិត្យឃើញ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងដើម្បីជំរុញដំណើរការនៃសេដ្ឋកិច្ច និងសង្គមជាតិ ទាំងមូលទៅតាមគន្លងប្រក្រតីភាពថ្មី សូមក្រសួងទេសចរណ៍ ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឲ្យ អនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស»។

លោករដ្ឋមន្ដ្រី បានបន្ដថា នីតិវិធីប្រតិបត្តិស្តង់ដារត្រូវផ្តោតទៅលើ ទាំងវិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ ទាំងការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០៥,៣៤៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៩៨,១៨៦នាក់ និងអ្នកស្លាប់ ចំនួន២,១៤០នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ