(ខេត្តបន្ទាយមានជ័យ)៖ កងកម្លាំងសមត្ថកិច្ច តា ព្រះយ៉ា កងកម្លាំងបូរផា នឹងសមត្ថកិច្ចតម្រួតបង្រ្កាបការ ជួញដូរ មនុស្សថៃ បានសហការគ្នាឃ្លាំមើលនឹងត្រួតពិនិត្យ ក្នុងតំបន់ដែល ទទួលខុសត្រូវ ដើម្បីរឹតបន្តឹងការលួចឆ្លងដែនចូលប្រទេសដោយ ខុសច្បាប់ ក្នុងអំឡុងស្ថានការណ៍ការរាត្បាតនៃជំងឺកូវិត-19 នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានតាមដានរថយន្តអ៊ីស៊ូស៊ុ ឌីមេក ព៌ណផ្ទៃមេឃ ពាក់ស្លាកលេខบบ-4938 ស្រះកែវ ចាប់ពីទឹកដីស្រុកគោគឃ្យូងដល់ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ មានលក្ខណៈផ្ទុកធ្ងន់ សមត្ថកិច្ចក៏ផ្ដល់សញ្ញាឲ្យចត តែអ្នកបើកបរខាងលើ មិនព្រមចូលចត នឹងបានបង្កើនល្បឿនបើកគេចទៅផ្លូវភូមិគោគឡាន ឆ្ពោះទៅស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ។
សមត្ថកិច្ចក៏បានបើករថយន្តដេញតាមពីក្រោយ រហូតដល់រិសតភូ កាដេន ភូមិគោគឡាន ឃុំគោគឡាន ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ត្រង់បង្គោលគីឡូម៉ែត្រTA 481478 រថយន្តខាងលើបានរេចង្កូតធ្លាក់ទៅម្ខាងផ្លូវ ដោយឡែកអ្នកបើកបរបានបើកទ្វាររថយន្តរត់ចូលព្រៃបាត់ស្រមោល សមត្ថកិច្ចតាមមិនទាន់។ក្រោយពីធ្វើការត្រួតពិនិត្យក្នុងរថយន្ត ប្រទះឃើញមានពលករខ្មែរចំនួន៨នាក់ ក្នុងនោះប្រុស៥នាក់ នឹងស្រី៣នាក់។
យ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការសួរនាំជំហានដំបូង ពលករខ្មែរទាំងអស់បានសារភាពថា ចង់ធ្វើដំណើរទៅធ្វើការនៅផ្សារថៃ,បាងពូ នឹងព្រះរាម២ បានលួចចូលមកប្រទេសថៃតាមច្រករបៀង រវាងចំណុចត្រួតពិនិត្យจต15-จต16 ភូមិខ្លង ផែង ឃុំទព័ស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដោយបានចំណាយលុយជួលអ្នកនាំឆ្លងដែនក្នុងម្នាក់៣០០បាត នឹងចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់២.៥០០បាត ដែលបានប្រគល់លុយឲ្យអ្នកបើករថយន្តរួចរាល់ហើយ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុចាប់ខ្លួន រួចបញ្ជូនពលករទាំងអស់ ទៅឲ្យសមត្ថកិច្ចជំនាញ ស្រុកតាព្រះយ៉ា ដើម្បីអនុវត្តតាមច្បាប់បន្ត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ