ត្បូងឃ្មុំ៖តាមប្រភពព័ត៌មានច្បាស់ការណ៍  គឺលោកស័ក្តិ៥ ម៉ាត់ យូសុះ ហៅ ជួប ថាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីសាកសួរករណីប្រើអំពើហិង្សានិងដកកាំភ្លើងគំរាមកំហែងប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា គណនីហ្វេសប៊ុកមួយឈ្មោះ «Saret Mouslem» បានបង្ហោះកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ថា «សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជួយកូនចៅផង ។ នៅម៉ោង៦ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ អង្គរក្សសម្តេច ស័ក្តិ៥ ឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ បានយកកាំភ្លើងនិងដំបង ប្រុងធ្វើឃាតខ្ញុំពីរនាក់ប្តីប្រពន្ធ នៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ត្បូងឃ្មុំ ធ្វើអោយប្រពន្ធខ្ញុំមានរបួស»។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ