(ភ្នំពេញ)៖លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកជំងឺជាជនជាតិខ្មែរនិងចិនចំនួនពីរនាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២១នេះ។លោកស្រីបានបន្តថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ប្រុស ខ្មែរ អាយុរ ៣៨ឆ្នាំ ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺបានស្លាប់ដោយសារជំងឺកូវីដ១៩។បន្ទាប់ពីរកឃើញ វិជ្ជមានកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេនឌុកកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១។

លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅព្រឹកវេលាម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ។ លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់កំរិត១ និងលើសឈាមផងដែរ។

លោកស្រីបានបន្តទៀតថា «យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី២០ខែមីនាឆ្នា២០២១តែមិនអាចជួយសង្គ្រោះបានហើយអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៧និង៣៥នាទៅព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយកូវីដ១៩»។

ដោយឡែកអ្នកជំងឺម្នាក់ទៀតឈ្មោះ Wu Jiannan ប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ ជួកបារី ជា បុគ្គលិក casino កោះធំបានរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១ដែលបញ្ជួនពីមណ្ឌលសុខភាពចាក់អង្រែកាលពីថ្ងៃទិ១៨ខែមីនាឆ្នា២០២១ ។

លោកស្រីបានបញ្ជាក់ថា យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី១៨ខែមីនាឆ្នា២០២១។ លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ខែមីនាឆ្នាំ២០២១វេលាម៉ោង៧និង៤៥នាទីព្រឹកដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ព្រឹកនេះក្រសួងសុខាភិបាលប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ៥៥នាក់ និងអ្នកជាសះស្បើយ២៣នាក់៕លPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ