ភ្នំពេញ៖ សិស្សវិទ្យាល័យ ៥ នាក់មកពីសាលា Liger Leadership Academy បានរួមគ្នាបង្កើតជាផ្កាយរណបខ្នាតតូចមួយដែលត្រូវបានគេហៅថា CubeSat ដើម្បីបង្ហោះឡើងលើអាវកាសជាលើកដំបូងបំផុតនៅប្រទេសកម្ពុជា ។យុវជន វុទ្ធី សមាជិកក្រុម LigerSat បានប្រាប់ថា គម្រោងធ្វើផ្កាយរណបនេះបានចា ប់ផ្តើមឡើងតាំងពីឆ្នាំ ២០១៧ មកម្លេះ បន្ទាប់ពីមានវិស្វករមកពីក្រុមហ៊ុន Boeing បានមកធ្វើបទបង្ហា ញពីផ្កាយរណប ដូចនេះកូនខ្មែរមួយក្រុមនេះក៏សម្រេ ចចិត្តចា ប់ផ្តើមស្រាវជ្រាវគម្រោងនេះឡើង។ក្រុមការងារ LigerSat ឲ្យដឹងថា ការធ្វើផ្កាយរណបតូចនេះ មិនមែនជាផ្កាយរណបដែលសម ត្ថភាពខ្លាំ ងណាស់ណាទេ ប៉ុន្តែពួកគាត់ចង់បង្ហោះវាចូលទៅលំហអាកាសដើម្បីជួយឲ្យសិស្សសាលានៅកម្ពុជាអាចសិក្សាពីអាវកាសដោយផ្ទាល់ តាមរយៈរូបភាពដែលបញ្ចូនពីផ្កាយរណបផ្ទាល់ខ្លួនដែលយើងបង្ហោះដោយខ្លួនឯង ។ ផ្កាយរណបតូចនេះមានឈ្មោះថា 1U CubeSat អាចបង្ហោះឡើងក្នុងរយៈកម្ពស់ ៣០០ ទៅ​៤០០ គីឡូម៉ែត្រពីផែនដី មានសម ត្ថភាពថតយករូបភាពភពផែនដីក្នុងកម្រិតមួយល្មម ហើយបញ្ចូនរូបភាពទាំងនោះមកផែនដី ដើម្បីឲ្យសិក្សានុសិស្សទាញយករូបភាពជាក់ស្តែងមកសិក្សា ។សមាជិក LigerSat ម្នាក់ទៀត កញ្ញា ស្រីនាងឲ្យដឹងថា ការពិតគម្រោងធ្វើផ្កាយរណបមួយនេះ គ្រា ន់តែចង់ជួ យផ្នែកអប់រំតែប៉ុណ្ណោះ ទីមួយដើម្បីជួយឲ្យសិក្សានុសិស្សសិក្សាពីលំហអាកាសបានច្រើនជាងមុន ហើយទីពីរ គម្រោងនេះនឹងក្លា យជាគំរូសម្រាប់សិស្សជំនាន់ក្រោយៗដែលចង់ធ្វើផ្កាយរណបបង្ហោះទៅអាវកាស។.គួរបញ្ជាក់ថា CubeSat នេះជាកូនផ្កាយរណបមានរាងការ៉េ ៤ ជ្រុង មានទម្ងន់ ១.៣ គីឡូក្រាម អាចហោះលឿនបំផុតចេញពីផែនដីក្នុងរយៈកម្ពស់ទាប ហើយវាត្រូវបានបង្កើតឡើងជាច្រើននៅសាលានានានៅសហរដ្ឋអាមេរិក ដើម្បីបង្ហោះចូលលំហរអាកាស។ក្រុម LigerSat បន្ថែមថា បច្ចុប្បន្ននេះគម្រោងធ្វើ CubeSat កំពុងស្ថិតក្នុងដំណា ក់កាលធ្វើផ្កាយរណបគំរូនិងកំពុងប្រមូលទុនឲ្យបាន ២០០០០ ដុល្លារដើម្បីយកមកផលិតផ្កាយរណបផ្លូវការ ដែលគ្រោងនឹងបង្ហោះនៅឆ្នាំ ២០២១ ។ វុទ្ធី ឲ្យដឹងថា គម្រោងមួយនេះទទួលបានជំនួយច្រើនពីសកលវិទ្យា CalPoly នៅរដ្ឋកាលីហ្វញ៉ា ទាំងថវិកា បច្ចេកទេស ការធ្វើតេស្ត និងសម្ភារៈផ្សេង ហើយបន្ទាប់ពីធ្វើគំរូរួចរាល់ ផ្កាយរណបនេះនឹងយកទៅដំឡើងនៅសហរដ្ឋអាមេរិកដើម្បីធ្វើតេស្តសាកល្បង ។យុវជនមួយក្រុមនេះឲ្យដឹងទៀតថា 1U CubeSat គឺគម្រោងផ្កាយរណបខ្នាតតូចដំបូងបំផុតនៅកម្ពុជា ក្រោមជំនួយពីសាលា CalPoly, ការណែនាំពីអ្នកជំនាញមកពីអង្គការ NASA និងវិស្វករមកពីក្រុមហ៊ុនផលិតយន្តហោះ Boeing

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ