(ម៉ាឡេស៊ី)៖ សម័យប្រជុំសភា ថ្ងៃចុងក្រោយថ្ងៃចន្ទទី ២សីហា ត្រូវបានលុបចោលទៅវិញ ដោយហេតុតែរកឃើញករណីវិជ្ជមានកូវីដក្នុងចំណោមតំណាងរាស្ត្រ។ ប៉ុន្តែក្រុមប្រឆាំង និងក្រុមប្រជែងបានចោទលោក នាយករដ្ឋមន្ត្រី ម៉ូយីដឌីន យ៉ាស៊ីន ថាកំពុងប្រើកូវីដ ជាលេសដើម្បីកុំឱ្យសភាបោះឆ្នោតដកទំនុកចិត្តពីរដ្ឋាភិបាល លោកទាន់។

ប្រឈមនឹងស្ថានភាពបែបនេះ លោក មហាធៀរ មហាម៉ាត់ ដែលធ្លាប់ជានាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដល់ទៅពីរដង និងលោក អានវ៉ា អ៊ីប្រាហ៊ីម ដែលជាអ្នកនយោបាយដ៏មាន ឥទ្ធិពលម្នាក់ដែរនោះ បានសម្រេចចុះថ្នល់នាំមុខសមាជិកសភា ជាងមួយរយនាក់ដើរដង្ហែក្បួនបាតុកម្មសំដៅទៅសភា។ បាតុករតំណាងរាស្ត្រ ដែលស្រែកទាមទារឱ្យនាយករដ្ឋមន្ត្រី ម៉ូយីនឌីនយ៉ាស៊ីន ចុះចេញពីតំណែងត្រូវរារាំងដោយប៉ូលិស និងបំបែកហ្វូងដោយសន្តិវិធីមុនទៅដល់រដ្ឋសភា។

“ប្រជាពលរដ្ឋថ្កោលទោសហើយ នៅតែមិនបដិសេធមិនចុះចេញពីតំណែងទៀត” ! នេះជាប្រសាសន៍របស់លោក មហាធៀរ។ ចំណែកលោកអានវ៉ា វិញបានប្រកាសថា “រដ្ឋាភិបាលបច្ចុប្បន្ន  បាត់ភាពជាអ្នកដឹកនាំប្រទេសស្របច្បាប់ទៀតហើយ ព្រោះពុំមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាទៀតទេ”។

សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ម៉ូយីដឌីន យ៉ាស៊ីន រងសម្ពាធកាន់តែខ្លាំងឡើងៗ។ បន្ទាប់ពីរងការស្តីបន្ទោស ពីព្រះមហាក្សត្រថាបានបន្លំសភាប្រជាពលរដ្ឋម៉ាឡេស៊ី ជាច្រើនបានចុះធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង។ បាតុកម្មកាលពីថ្ងៃ សៅរ៍ ទី៣១ កក្កដា ជាករណីដ៏កម្រមួយស្រាប់ទៅ ហើយ ហើយការដែរអតីតនាយករដ្ឋមន្ត្រី មហាធៀរ និងលោកអានវ៉ា កាន់ដៃគ្នាចូលធ្វើបាតុកម្ម និងគាំទ្របាតុកម្មដែរជារឿងគួរឱ្យភ្ញាក់ផ្អើលមួយទៀត ព្រោះបុរសខ្លាំងទាំងពីរ ធ្លាប់ជាគូប្រជែង នយោបាយតាំងតឹងនឹងគ្នាខ្លាំងណាស់។

នៅឆ្នាំ ១៩៩០ ក្នុងអាណត្តិជានាយករដ្ឋមន្ត្រី ជាលើកដំបូងលោក មហាធៀរ មហាម៉ាត់ ធ្លាប់បានដ លោកអានវ៉ា ពីរដ្ឋាភិបាលព្រមទាំងបានចាប់ទៅឃុំឃាំងពីបទប្រព្រឹត្តអំពើ អនាចារផ្លូវភេទ ជាមួយបុរស និងចោទប្រកាន់ថាបានរំលោភអំណាចទៀត។ បុរសខ្លាំងទាំងពីរបានចងសម្ព័ន្ធភាពគ្នាវិញរហូតបានទទួលជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងសម័យ  បោះឆ្នោតសភានៅឆ្នាំ ២០១៨៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ