(Breaking News)៖ ប្រមុខរដ្ឋស្តីទី បញ្ចប់មុខតំណែងឧត្តមសេនីយ៍ឯក តាត និមល ពីអនុប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ យោងតាម ព្រះរាជក្រឹត្យ ធ្វេីនៅរាជធានីភ្នំពេញថ្ងៃទី ១០ តុលា ឆ្នាំ២០២០ ដែលត្រូវបានឡាយព្រះហស្តលេខាដោយ
ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ចាក់ថា ឯកឧត្តមឧត្តមសេនីយ៍ឯក តាត និមល អត្តលេខ៧១៩១០ ត្រូវបានបញ្ចប់មុខតំណែងពីអនុប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃមានឋានៈស្មេីអគ្គនាយក ។
ក្នុងព្រះរាជក្រឹត្យបានចែងថា ៖
*មាត្រា១ "បញ្ចប់មុខតំណែងឯកឧត្តម ឧត្តម សេនីយ៍ឯក តាត និមល អត្តលេខ៧១៩១០ ត្រូវបានបញ្ចប់មុខតំណែងពីអនុប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃមានឋានៈស្មេីអគ្គនាយក" ។
*មាត្រា២ "សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីឡាយព្រះហស្តលេខាតទៅ៕PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ