(ពោធិ៍សាត់) ៖ ករណីបាញ់សម្លាប់មនុស្សខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង១៥នាទី ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ធី ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ៖ ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ងួន ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនសង្ស័យដៃដល់ជាមន្រ្តីយោធាកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) ឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានឋានៈ វរៈសេនីយ៍ត្រី តួនាទីៈ នាយរងការិយាល័យហ្វឹកហ្វឺន ។លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងបន្តថា ៖ បច្ចុប្បន្ន ជនសង្ស័យដៃដល់(ប្រាក់ សុផល)មន្រ្តីយោធា រួមទាំងវត្ថុតាងអាវុធខ្លីម៉ាក កា៥៤ ដែលមានលេខ55006594 បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី តាមបញ្ជាលោកព្ររាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ។ដោយឡែក ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ មុនដំបូងមានការផឹកសុីនៅក្បែកន្លែងកើតហេតុ បន្ទាប់មកបានកេណ្ឌបក្សពួកច្រើនទៅៗ រួមទាំងជនរងគ្រោះ និងគ្រួសារ និងជនសង្ស័យដៃដល់ផង ខណៈនោះកូនតូចរបស់ជនរងគ្រោះ(ងួន ទូច)បានដើរឆ្លងផ្លូវ ធ្វើឲ្យជនរងគ្រោះ(ស្លាប់)ខឹងសំបាយ៉ាងខ្លាំងនឹងម្ដាយ(ប្រពន្ធ)មិនចេះមើលកូន ប្រពន្ធតបទៅវិញថាខ្ញុំទៅបត់ជើង ឯងក៏មិនមើលកូនដែរ រួចក៍ហៅកូនៗឡើងម៉ូតូបម្រុងឌុបទៅផ្ទះ ប៉ុន្តែជនរងគ្រោះ(ងួន ទូច)ស្ទុះទៅវាយកូនច្បងថាមិនចេះមើលប្អូន គ្រានោះជនសង្ស័យដៃដល់(ប្រាក់ សុផល)មន្រ្តីយោធា បានលូកមាត់ថាកុំវាយវា.វាអត់ដឹងអ្វីទេ ក៏ចាប់ផ្ដើមទំនាស់ ពាក្យសម្ដីគ្នារហូតជនរងគ្រោះ ដោះអាវចេញពីខ្លួនគប់បោកផ្ទប់ទៅដី ជនសង្ស័យដៃដល់(ប្រាក់ សុផល)បន្ទរថាបើឯងខ្លាំងហក់មក ខណៈនោះជនរងគ្រោះកាន់ដុំអ្វីមួយ ប៉ុន្តែត្រូវជនសង្ស័យដកអាវុធខ្លីពីចង្កេះបាញ់១គ្រាប់ ចំក្បែរដោះខាងឆ្វេងដួលស្លាប់មួយរំពេច ហើយគាត់(ប្រាក់ សុផល)មន្រ្តីយោធា គាត់អត់រត់ទៅណាទេដោយឲ្យអ្នកនៅម្ដុំនោះ ទូរស័ព្ទហៅសមត្ថកិច្ចចាប់ខ្លួនគាត់ គាត់ជាប់គុកហើយព្រោះគាត់បាញ់មនុស្សស្លាប់ បន្ទាប់ឃាត់ខ្លួនគាត់បានហើយអ្នកភូមិនៅទីនោះបានវាយគាត់យ៉ាងដំណំផងដែរ ៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ