(ទូតកម្ពុជា) ៖ រដ្ឋាភិបាលថៃ បន្តដាក់ប្រទេសក្នុងគ្រាអាសន្នមួយខែទៀត
រដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយខែទៀត គឺចាប់ពីថ្ងៃទី១ តុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ការអនុម័តទិដ្ឋាការទេសចរណ៍ពិសេសក៏នឹងចាប់ផ្តើមនៅខែក្រោយនេះដែរ បន្ទាប់ពីខកខានរយៈពេល ៦ខែ កន្លងមក។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា ថៃបន្តដាក់ប្រទេសក្នុងគ្រាមានអាសន្នចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា។គួរជម្រាបថា នេះជាការបន្ថែមពេលវេលាដាក់ប្រទេសក្នុងភាពអាសន្នជាលើកទី៦ របស់រដ្ឋាភិបាលថៃ ចាប់តាំងពីការដាក់ដំបូងនៅក្នុងខែមីនា។ ច្បាប់គ្រាអាសន្នអនុញ្ញាតឱ្យរដ្ឋាភិបាលអនុវត្តការដាក់ឱ្យនៅដាច់ពីគេជាកាតព្វកិច្ច និងធ្វើឱ្យប្រសើរឡើងនូវផែនការគ្រប់គ្រងជំងឺ ដោយមិនចាំបាច់ស្នើមតិពីស្ថានប័នផ្សេងៗនោះឡើយ៕PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ