ព្រះសីហនុ៖កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចចាប់ខ្លួនចោរលួចកាត់ខ្សែភ្លើង បំភ្លឺសាធារណៈ នៅខេត្តព្រះសីហនុ បានហើយ ខណៈពេលនេះ កំពុងស្រាវជ្រាវចាប់ខ្លួនអ្នកពាក់ព័ន្ធបន្ថែមទៀត ។កន្លងទៅ ដោយមានបទបញ្ជារបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការចង្អុលបង្ហាញដឹកនាំពីលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ជុំវិញករណីលួចកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុន ដែលតបណ្ដាញបំភ្លឺតាមមហាវិថីនានា នៅតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និងការងារតបណ្ដាញអគ្គិសនីបំភ្លឺតាមដងផ្លូវ ទូទាំងខេត្ដព្រះសីហនុ នាពេលកន្លងមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ ពាក់ព័ន្ធករណីលួចគាត់ទម្លុះទម្លាយ និងកាត់ខ្សែភ្លើងអ៊ុបទិច នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦នឹង២០នាទីព្រឹក។គួរជម្រាបថា ៖  លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសបើកប្រតិបត្តិការធំមួយ ដើម្បីបង្ក្រាប ករណី ចោរលួចខ្សែភ្លើងបំភ្លឺ សាធារណ: ។ លោក គួច ចំរើន ថានឹង ផ្ដល់ថវិកា១០លានរៀល ផងដែរ អោយសមត្ថកិច្ច ដែលដឹកនាំការបង្ក្រាបអោយខានតែបាន ។ បទល្មើសតូចតាច តែផ្ដន្ទាទោសដោយមិនលើកលែង។អភិបាលខេត្តព្រះសីហនុ សង្កត់ធ្ងន់ ថា «អ្នកទិញខ្សែភ្លើងរបស់ចោរ បើចង់រួចខ្លួន សូមឆាប់រាយការណ៍អោយបានឆាប់ បើលាក់លៀមទៀត ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃើញ គឺ ត្រូវមានទោសជាដាច់ខាត»៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ