ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ គឺដើម្បីឈានទៅបើកសាលារៀន ចាប់ពីអនុវិទ្យាល័យឡើងទៅ នាពេលខាងមុខនេះ។

ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ក្រោមអាយុ ១៨ឆ្នាំនេះ មិនមែនជាការសម្រេចចិត្ត ដោយចៃដន្យទេ គឺយើងបានគិតគូរច្បាស់លាស់ណាស់ ហើយការចាក់វ៉ាក់ សាំងជូនកុមារ និងយុវវ័យនេះជាជំហានទីមួយដើម្បីឈាន ទៅបើកសាលានាពេលខាងមុខ ដោយចាប់ផ្តើមបើកសាលា ចាប់ពីអនុវិទ្យាល័យឡើងទៅ»។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ក្រសួងពាក់ព័ន្ធ គួរពិនិត្យមើលលទ្ធភាព នៃការប្រែក្លាយសណ្ឋាគារមួយចំនួន ទៅជាមន្ទីរពេទ្យព្យាបាល ជំងឺការពារមេរោគកូវីដ-១៩ ដោយតម្លៃថោកសមរម្យ។ការពិចារណានេះ សម្ដេចតេជោ អះអាងថា ចង់ឲ្យសណ្ធាគារ និងបុគ្គលិកដែលស្ម័គ្រចិត្ត ទទួលបានចំណូលពីភ្ញៀវទេសចរ មកទទួលបានចំណូលពីអ្នកជំងឺកូវីដ១៩ ដែលមានលទ្ធភាពវិញ៕EB 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ