ភ្នំពេញ ៖ ក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ បានរកចំណូលក្រោយសវនកម្មបសរុបបានចំនួន ១៩លានដុល្លារ ដែលកើនឡើង ១១% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ គិតតែក្នុងខែសីហា ចំណូលសរុបមានដល់ទៅ ២,៨លានដុល្លារ ដែលមានកំណើន ១៧%។ នេះបើតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ។
របាយការណ៍បានឲ្យដឹងថា ចំណូលពីប្រតិបត្តិការផែមានចំនួន ១៥,៣លានដុល្លារ ចំណូលពីអាជ្ញាធរផែ ២,៤លានដុល្លារ ចំណូលពីសេវាកម្មផ្សេងៗ ០,១៥៥លានដុល្លារ និងចំណូលផ្សេងៗ ១,៦លានដុល្លារ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណ កុងតឺន័រចំនួន ២៩០.៨៥៧ (ពីររយកៅសិបពាន់ ប្រាំបីរយហាសិបប្រាំពីរ) TEUs ដែលអនុវត្តបាន៩៤% ធៀបនឹងផែនការឆ្នាំ២០២០ និងកើនឡើងចំនួន៣,៤៩% ធៀបនឹងការអនុវត្តឆ្នាំ២០១៩៕
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០