លោក ឃួន ស្រេង ៖អ្នកល្មើសនឹងបម្រាមគោលចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺត្រូវផាកពិន័យធ្ងន់ធ្ងរ ម៉ូតូ២០ម៉ឺន រថយន្ត១លានរៀល
ភ្នំពេញ៖ លោក ឃួនស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអាជ្ញាធរចុះអនុវត្តការបិទបម្រាមគោចរពីម៉ោង៩ដល់ម៉ោង៣ភ្លឺក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយអ្នកល្មើសនឹងបម្រាមគោលចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺត្រូវផាកពិន័យធ្ងន់ធ្ងរ ម៉ូតូ២០ម៉ឺន រថយន្ត១លានរៀល។ ការលើកឡើងបែបនេះក្នុងឱកាសដែលលោក បានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន មានជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខ នៅរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ ។
ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ខែកក្កដានេះតទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោលចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត។
ក្នុងឱកាសនោះលោក ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថាការអនុវត្តនូវវិធានការ ដោយបិទ បំរាមគោចរខាងលើនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ពិសេសកូវីដ បំលែងថ្មីដែលតា។ លោកបានបញ្ជាក់ផងដែរថា ៖ដោយគិតពីសុខភាពនិ ងអាយុ ជីវិតបងប្អូនប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបាន ចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាល នៃជំងឺកូវីដបំលែងថ្មីនេះ។ ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេច បិទបំរាមគោចរចាប់ពីម៉ោង ០៩យប់ដល់ម៉ោង៣ភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅសរុប១៤ខណ្ឌស្មើនឹង២៨គោលដៅ។ ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ