(ព្រះសីហនុ)យោងតាមផេកប្រជាជនខេត្តព្រះសីហនុបានបញ្ជាក់ថា៖ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ផ្អាកការលេងទឹកសមុទ្រ ដើម្បីធានាបាននូវសុខសុវត្ថិភាព ការពារអាយុជីវិតរបស់បងប្អូន ពីគ្រោះថ្នាក់ណាមួយជាយថាហេតុ ដែលបង្កឡើងពីឥទ្ធិពលព្យុះទី១១នេះ ។
ក្នុងកំឡុងពេលនេះសូមអាជ្ញាធរមានសមត្ថិច្ចពាក់ព័ន្ធគ្រប់ផ្នែក ត្រៀមកម្លាំងជាប់ជានិច្ច និងណែនាំ ជូនដំណឹងដល់បងប្អូន ដើម្បីទប់ស្កាត់ការលេងទឹកសមុទ្រ ដែលងាយមានគ្រោះថ្នាក់ និងអាចប៉ះពាល់ដល់អាយុជីវិត ដោយសារគ្រោះធម្មជាតិមួយនេះ ។
ក្នុងដំណាក់កាលមួយនេះ គឺសូមរក្សា និងការពារខ្លួននៅទីតាំងដែលមានសុវត្ថិភាព និងរាយការណ៍ភ្លាមៗមកកាន់អាជ្ញាធរ ដើម្បីមានវិធានការណ៍ជួយបងប្អូន ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ