ភ្នំពេញ ៖ ករណីនេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២០នេះ នៅចំណុចរបងសាលាបឋមសិក្សា ព្រះនរោត្តម ផ្លូវ ១៤៤ កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។តាមប្រភពភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុ មេឃស្រឡះល្អ មានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AP-១០៣៨ មកចតទុកលើផ្លូវក្រោមដើមត្រសេកក្បែររបងសាលាបឋមសិក្សា ព្រះនរោត្តម ដោយមានរថយន្តផ្សេងទៀតចតនៅក្បែរគ្នានោះដែរ ដើម្បីទៅចូលរួមបុណ្យ១០០ថ្ងៃជីដូនរបស់គាត់នៅក្បែរនោះ។
តាមប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមេឃខ្មៅ ខ្យល់បក់មកយ៉ាងខ្លាំង រកកលភ្លៀង ហើយរថយន្តជាច្រើនគ្រឿងផ្សេងទៀតត្រូវបានម្ចាស់មកបើកយកចេញអស់។តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយយឡែកនៅសល់តែរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងខាងលើចតនៅក្រោមដើមឈើនោះ ដោយម្ចាស់ជាប់រវល់នៅក្នុងកម្មវិធីបុណ្យ ពេលភ្លៀងចាប់ផ្តើមធ្លាក់មកយ៉ាងខ្លាំង លាយឡំជាមួយនឹងខ្យល់បក់យ៉ាងខ្លាំងផងនោះ ក៏ធ្វើអោយរយះបាក់មែកឈើមួយមែកធំបាក់សង្កត់ពីលើរថយន្តម៉ាកហាយឡែនឌ័រនោះ បណ្តាលឱ្យរងការខូចខាតក្រពឹតដំបូលខាងលើ និងផ្នែកខាងមុខរងការខូចខាតអស់មួយចំនួនធំផងដែរ។តាមប្រភពដដែលបានបន្តថា ភ្លាមនោះ បុរសជាម្ចាស់រថយន្តម៉ាកហាយឡែនឌ័រក៏បានមកមើលរថយន្តរបស់ខ្លួន ក្រោយពីមានអ្នកនៅក្បែរខាងបានឃើញហេតុការណ៍ និងរត់ទៅប្រាប់ និងរាយការណ៍ទៅប្រាប់កម្លាំងអាជ្ញាធរមូលដ្ឋានអោយបានដឹងពីហេតុការណ៍ខាងលើនេះ។ក្រោយពេលកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញក៏បានចុះមកដល់កន្លែងកើតហេតុ ដោយយកម៉ាស៊ីនត្រង់តឺន័រមកកាត់មែកឈើយកចេញ ហើយម្ចាស់ក៏បានយករថយន្តម៉ាកហាយឡែនឌ័រដែលរងកាខូចខាតយកទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ ហើយគេមិនដឹងថា អាជ្ញាធរមូលដ្ឋាន ឬស្ថាប័នពាក់ពន្ធ័ជួយដោះស្រាយ ឬយ៉ាងណានោះទេ ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ