(ព្រះសីហនុ)៖ស្ថានភាពជំនន់ទឹកភ្លៀងដ៏អាក្រក់មិនធ្លាប់មាន បានវាយប្រហារក្នុងឃុំមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤នៅស្រុកព្រៃនប់ កាលពីរាត្រីថ្ងៃទី១៧កញ្ញា២០២០។ទោះបីជាយ៉ាងណា គិតមកត្រឹមព្រឹកព្រលឹមថ្ងៃទី១៨កញ្ញា២០២០ បានធូរស្រាលវិញខ្លះហើយ ក្នុងនោះអជ្ញាធរកំពុងត្រួតពិនិត្យនិងដោះស្រាយផលប៉ះពាល់នានា។សូមបញ្ជាក់ថា ភ្លៀងបានធ្លាក់ច្រើនម៉ោង រហូតដល់យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៨កញ្ញា ធ្វើឲ្យមានជំនន់ទឹកភ្លៀងដ៏អាក្រក់លិចលង់ភូមិឋានពលរដ្ឋច្រើនកន្លែង ហើយភ្លាមៗ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តនិងស្រុកព្រៃនប់បានចុះអន្តរាគមន៌ទាំងយប់ ជួយពលរដ្ឋមួយចំនួនដែលជាប់ក្នុងជំនន់ទឹកភ្លៀង នាំយកមកទីសុវត្ថិភាព។ ទោះជាយ៉ាងនេះក្តី មន្ត្រីថ្លែងថា ប្រសិនបើភ្លៀងនៅបន្តធ្លាក់ច្រើនទៀត ជំនន់ទឹកភ្លៀងអាចនឹងកើតមានជាថ្មីទៀត និងអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយត្ន័៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ