ខេត្តព្រៃវែង៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធនៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដជាប្តី និងទី២-ឈ្មោះទូច ណាវី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមេផ្ទះ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រពន្ធ។
វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន៣៨៧កញ្ចប់ទម្ងន់១៦៦.៦៥ក្រាម, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃចំនួន៤គ្រឿង, ឧបករណ៍សម្រាប់ជក់ថ្នាំញៀន១សម្រាប់, ថង់សម្រាប់ច្រកថ្នាំមួយចំនួន ៕