បរទេស៖ យោងតាមច្បាប់របស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីថ្ងៃទី ៤ ខែតុលា សិស្សានុសិស្សនឹងមិនតំរូវអោយពាក់ម៉ាស់នៅសាលាបឋមសិក្សានៅបារាំង ក្នុងតំបន់ដែលមានអត្រាឆ្លងកូវីដ ១៩ ទាបទៀតនោះទេ។

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ទីក្រុងប៉ារីសនិងជាយក្រុងជិតៗ មិនស្ថិតនៅក្នុងចំណោមនាយកដ្ឋានទីប្រជុំជនទាំង ៤៧ ឬ រដ្ឋបាលគ្រប់គ្រងឡើយ ជាហេតុការពាក់ម៉ាស់ជាកាតព្វកិច្ចនឹងត្រូវបញ្ចប់។

វិធានការនេះធ្វើឡើងដោយសារស្ថានភាពកូវីដ ១៩ នៅប្រទេសបារាំងប្រសើរឡើង ចាប់តាំងពីរដ្ឋាភិបាលបានពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង។

យ៉ាងណាមិញ តំបន់ដែលឈប់ពាក់ម៉ាស់នៅសាលាបឋមសិក្សា ត្រូវតែមានករណីជំងឺកូវីដ ១៩ តិចជាង ៥០ ករណី ក្នុងប្រជាជន ១០០.០០០ នាក់ រយៈពេល ៥ ថ្ងៃជាប់ៗគ្នា។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ