អង្គការសុខភាពពិភពលោកហៅកាត់ថា (WHO) បាននិយាយថាប្រទេសចិនបានរារាំងការមកដល់នៃក្រុមមួយដែលធ្វើការលើការស៊ើបអង្កេតពីប្រភពដើមនៃការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ដោយទទួលរងការស្តីបន្ទោសដ៏កម្រមួយទៅវិញ។

អគ្គនាយករងអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថាអ្នកវិទ្យាសាស្ត្រពីរនាក់នៅក្រុមអង្គការសហប្រជាជាតិបានចាកចេញពីប្រទេសកំណើតរបស់ពួកគេទៅកាន់ទីក្រុង Wuhan ប៉ុន្តែនៅពេលពួកគេទៅដល់បែរជាត្រូវបានគេប្រាប់ថាមន្រ្តីចិនមិនបានយល់ព្រមលើការអនុញ្ញាតិចាំបាច់ដើម្បីចូលប្រទេសនេះទេ។ ដោយឡែកការរៀបចំសំរាប់ដំណើរមួយនេះត្រូវបានព្រមព្រៀងរួមគ្នាជាមួយប្រទេសចិនជាមុនរួចទៅហើយ។

លោក Tedros បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា “ខ្ញុំខកចិត្តយ៉ាងខ្លាំងចំពោះព័ត៌មាននេះ” ។ ខ្ញុំបានទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់ចិនរួចទៅហើយ ហើយខ្ញុំក៏បានបញ្ជាក់ជាថ្មីម្តងទៀតថាបេសកកម្មនេះគឺជាអាទិភាពសម្រាប់អង្គការសុខភាពពិភពលោកនិងក្រុមអន្តរជាតិ។

លោក Tedros បានបន្តទៀតថា អង្គការសុខភាពពិភពលោក "មានបំណងចង់បំពេញបេសកកម្មឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ហើយគាត់ត្រូវបានគេផ្តល់ការធានាថាទីក្រុងប៉េកាំងកំពុងពន្លឿននីតិវិធីផ្ទៃក្នុងសម្រាប់ "ពន្លឿនកិច្ចសហប្រតិបត្តិការអោយលឿនបំផុតតាមតែអាចធ្វើទៅបាន" ។

ក្រុមអង្គការសុខភាពពិភពលោក (WHO) ត្រូវបានរារាំងមិនឱ្យចូលប្រទេសចិនដើម្បីសិក្សាពីប្រភពដើមនៃវីរុសកូរ៉ូណាឡើយ

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ