វ៉ាស៊ីនតោន៖ មន្រ្តីកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃពុធនេះថា ការសម្រេចចិត្តរបស់និយតករសុខាភិបាលអាមេរិកថាតើត្រូវអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer (PFE.N) និង BioNTech (២២UAy.DE) សម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំ អាចនឹងបន្តដល់ខែវិច្ឆិកា ប្រសិនបើចាំបាច់។

លោកវេជ្ជបណ្ឌិត Anthony Fauci ដែលត្រូវបានសួរអំពីការរាយការណ៍របស់ Wall Street Journal បានអោយដឹងថា ការពន្យារពេលនៃការយល់ព្រមអាចនឹងមិនកើតឡើងនៅខែក្រោយ អាស្រ័យលើពេលដែលក្រុមហ៊ុនដាក់ពាក្យសុំផ្លូវការ ដោយបាននិយាយទៀតថា រដ្ឋបាលចំណីអាហារនិងឱសថកំពុងធ្វើការយ៉ាងឆាប់រហ័ស ហើយ “ប្រសិនបើវាឈានចូលដល់ខែវិច្ឆិកា នោះគឺដោយសារតែវាចាំបាច់"។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ