ករណីឆ្លងនៃជំងឺកូវីដ ១៩ របស់ប្រទេសនូវែលសេឡង់បានធ្លាក់ចុះបន្តិចបន្តួច ដោយករណីទាំងអស់មានតែនៅទីក្រុង Auckland ទេ
អូកឡិន៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃច័ន្ទនេះ បានរាយការណ៍ពីការធូរស្រាលបន្តិចលើករណីថ្មីនៃជំងឺកូវីដ ១៩ ដែលករណីទាំងអស់នោះគឺស្ថិតនៅក្នុងទីក្រុង Auckland ដែលជាទីក្រុងធំបំផុតរបស់ប្រទេស ខណៈដែលអាជ្ញាធរកំពុងសម្លឹងរកមើលជំហាននៃកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវ៉ារ្យ៉ង់វីរុស Delta។
សរុបករណីថ្មីចំនួន ៣៥ ករណី ត្រូវបានរាយការណ៍ ដែលធ្លាក់ចុះពី ៦០ ករណី កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យករណីសរុបនៅក្នុងការផ្ទុះឡើងបច្ចុប្បន្នកើនដល់ ១.៦២២ ករណី។
ប្រទេសនូវែលសេឡង់កាលពីសប្តាហ៍មុនបានបោះបង់ចោលយុទ្ធសាស្រ្តយូរអង្វែងរបស់ខ្លួនក្នុងការកំចាត់មេរោគកូរូណា ចំពេលមានការឆ្លងមេរោគមួយនេះជាប់លាប់ ហើយផ្ទុយទៅវិញនឹងសម្លឹងមើលទៅលើរស់នៅជាមួយមេរោគ និងគ្រប់គ្រងការរីករាលដាលរបស់វាតាមរយៈការចាក់វ៉ាក់សាំងអោយបានខ្ពស់វិញ។
គួររំលឹកថា រហូតមកដល់ពេលនេះ ប្រជាជននូវែលសេឡង់ប្រមាណ ២,៤ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ ឬប្រហែលនឹង ៥៣% នៃប្រជាជនដែលមានសិទ្ធិចាក់វ៉ាក់សាំង។ NR