ស៊ីដនី ៖ ទីក្រុងស៊ីដនីនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក នេះបើយោងតាមរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃសុក្រ ដោយនាំមកនូវការវិលត្រឡប់ពេញលេញនៃការធ្វើដំណើរក្រៅប្រទេស។

អូស្រ្តាលីបានបិទព្រំដែនរបស់ខ្លួននៅ ខែមីនា ឆ្នាំ ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត ដែលអនុញ្ញាតឱ្យចូលស្ទើរតែទាំងស្រុងចំពោះតែប្រជាពលរដ្ឋរបស់ពួកគេនិងអ្នករស់នៅអចិន្ត្រៃយ៍ ដែលត្រូវឆ្លងកាត់ការចត្តាឡីស័ក នៅសណ្ឋាគាររយៈពេល ២ សប្តាហ៍ ដោយចំណាយប្រាក់ផ្ទាល់ខ្លួន។

រដ្ឋមន្រ្តីនៃរដ្ឋញូសៅវែល លោក Dominic Perrottet បាននិយាយថា “យើងត្រូវចូលរួមជាមួយពិភពលោកឡើងវិញ”។ 

ទោះយ៉ាងណា លោក Dominic Perrottet បាននិយាយថា វាដល់ពេលបើករដ្ឋដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការបិទប្រទេសរយៈពេលជិត ៤ខែ នៃជំងឺកូវីដ ១៩ ។ លោកបញ្ជាក់ទៀតថា “ការធ្វើចត្តាឡីស័កនៅសណ្ឋាគារ និងនៅផ្ទះ គឺជារឿងអតីតកាល យើងកំពុងបើកទីក្រុងស៊ីដនី និងញូសៅវែល សម្រាប់ពិភពលោកឡើងវិញ” ។

យ៉ាងណាម៉ិញ លោក Dominic Perrottet បានបន្ថែមថា អ្នកដែលមកដល់ស៊ីដនីដំបូងត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងនិងតេស្តអវិជ្ជមានកូវីដ ១៩ មុនពេលឡើងយន្តហោះទៅអូស្ត្រាលី។ ការដកចេញនូវតម្រូវការអោយធ្វើចត្តាឡីស័កនឹងជួយដល់ការធ្វើដំណើរអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលី ហើយទំនងជាត្រូវបានស្វាគមន៍ដោយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតផង។

គួររំលឹកថា ចំនួនមេរោគឆ្លងសរុបរបស់ប្រទេសនេះនៅមានកម្រិតទាបនៅឡើយ ដោយមានករណីឆ្លងសរុបប្រមាណ ១៣៩.០០០ ករណី និងមានអ្នកស្លាប់ចំនួន ១.៥០៦ នាក់ ប៉ុណ្ណោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ