វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីសហរដ្ឋអាមេរិក ចំនួន ២៥ លានដូសដំបូង នឹងឆ្ពោះទៅកាន់ ទ្វីបអាស៊ី, អាមេរិកឡាទីន, ការ៉ាបៀន និងទ្វីបអាហ្វ្រិក នៅចុងខែមិថុនានេះ
វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីរដ្ឋបាលរបស់លោក ចូ បៃដិន បាននិយាយថា យ៉ាងហោចណាស់វ៉ាក់សាំងកូវីដ១៩ ចំនួន ៨០ លានដូស នឹងត្រូវចែកចាយដល់ពិភពលោកនៅចុងខែមិថុនានេះ ខណៈដែលប្រទេសជាច្រើនប្រឈមនឹងការឆ្លងរាលដាល។
ឆ្លើយតបទៅនឹងការរិះគន់ដែលសហរដ្ឋអាមេរិកបានប្រើវ៉ាក់សាំងការពារមេរោគឆ្លងដើម្បីសង្គ្រោះជីវិតនោះ រដ្ឋបាលរបស់លោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការចែកចាយចំនួន ២៥ លានដូស ទៅទូទាំងពិភពលោក នូវអ្វីដែលក្រុមមន្រ្តីបានពិពណ៌នាថា ជាការផ្តល់ជូនមុនលើដូសរាប់សិបលានទៀតដែលនឹងទៅតាមក្រោយ។
ក្រុមមន្រ្តីបាននិយាយថា ពួកគេនឹងចែកចាយយ៉ាងហោចណាស់ ៨០ លានដូស នៅទូទាំងពិភពលោកនៅចុងខែ ដោយបញ្ជូនប្រហែល ៣/៤ នៃចំនួនសរុប តាមរយៈអង្គការសុខភាពសាធារណៈអន្តរជាតិ ខណៈពេលដែលការរក្សាទុកនៅត្រីមាសដែលនៅសេសសល់សម្រាប់ការបរិច្ចាគដោយផ្ទាល់ដល់ប្រទេសដែលត្រូវជ្រើសរើស។
តួយ៉ាង លោក ចូ បៃដិន បាននិយាយក្នុងរបាយការណ៍នោះថា “យើងកំពុងចែកថ្នាំទាំងនេះមិនមែនជាការអនុគ្រោះ ឬទាញយកសម្បទានទេ។ យើងកំពុងចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីជួយសង្គ្រោះអាយុជីវិត និងដឹកនាំពិភពលោកក្នុងការឈានទៅរកការបញ្ចប់នៃជំងឺរាតត្បាត ដោយសារអំណាចជាឧទាហរណ៍និងគុណតម្លៃរបស់យើង” ។
ជាក់ស្តែង ស្ថិតក្រោមវិធីសាស្ត្ររបស់សេតវិមាន ប្រហែលជា ១៩ លាននៃថ្នាំចំនួន ២៥ លានដំបូង ត្រូវបានចែកចាយជាមួយ Covax ដែលជាគំនិតផ្តួចផ្តើមគាំទ្រដោយអង្គការសុខភាពពិភពលោក ក្នុងការចែកចាយនូវវ៉ាក់សាំងនៅជុំវិញពិភពលោក។ មន្រ្តីសេតវិមានបាននិយាយថា ពួកគេមានបំណងចែកចាយចំណែក Covax ចំនួន ៧ លានដូស ទៅកាន់ទ្វីបអាស៊ី, ៦ លានដូស ទៅកាន់អាមេរិកឡាទីននិងតំបន់ការីបៀន, និង ៥ លានដូស ទៅកាន់ទ្វីបអាហ្វ្រិក ដោយធ្វើការជាមួយដៃគូសកលដូចជា មជ្ឈមណ្ឌលអាហ្វ្រិកសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកនឹងចែកចាយដោយផ្ទាល់នូវថ្នាំចំនួនប្រហែល ៦ លានដូស ជាមួយបណ្តាប្រទេសដែលមានការផ្ទុះឡើងនៃជំងឺឆ្លងវីរុសធ្ងន់ធ្ងរ រួមទាំងប្រទេសឥណ្ឌា ដែលត្រូវបានរងការវាយប្រហារដោយវីរុសនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សលាកប័ត្រព័ត៌មានរបស់សេតវិមានដែលមានរាយបញ្ជីឈ្មោះទិសដៅពិសេសជាង ៤០ កន្លែង ដោយ លោក បៃដិន មានបំណងចង់ចែកចាយវ៉ាក់សាំង ជាក្រុមចម្រុះដែលរួមមាន ដូចជា ប្រេស៊ីល និងតៃវ៉ាន់ ក៏ដូចជាអាទិភាពជំនួយអន្តរជាតិ វេសប៊ែង និងហ្គាហ្សា។ ខណៈពេលដែលប្រទេសផ្សេងទៀតមិនមានការពិពណ៌នាត្រឹមត្រូវនៅពេលដែលផ្តល់វ៉ាក់សាំងដល់អង្គការផ្តល់ជំនួយពិភពលោក ដោយមិនផ្តោតលើ ថាតើវ៉ាក់សាំងទាំងនោះទៅណាទេ ដោយមេដឹកនាំសុខភាពសាធារណៈបានបដិសេធសំណួរអំពីសញ្ញាណសំគាល់របស់សហរដ្ឋអាមេរិកជំនួសឱ្យទំហំនៃវិភាគទានរបស់ខ្លួន។
គួររលឹកថា វ៉ាក់សាំងដំបូងចំនួន ២៥ លានដូស រួមមាន Pfizer-BioNTech, Moderna និង Johnson Johnson ។ ដោយឡែក ការបរិច្ចាគនេះនឹងមិនរាប់បញ្ចូលនូវថ្នាំរាប់សិបលានដូស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca ដែលកំពុងទទួលការត្រួតពិនិត្យសុវត្ថិភាពរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ NR