យោង​តាម​ទីភ្នាក់​ភូមិសាស្ត្រ​អាមេរិក USGS ហេតុការណ៍​រញ្ជួយនេះ មាន​កម្រិត ៦,៤​រីកទ័រ បាន​វាយ​ប្រហារ​ចេញ​ពី​ក្រោម​បាត​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ជម្រៅ​ប្រមាណ ៤១,៧គីឡូម៉ែត្រ និង​ចម្ងាយ​ជិត ៥០គីឡូម៉ែត្រ​ពី​តំបន់​ឆ្នេរ​របស់​ជប៉ុន គឺ​ខេត្ត Miyagi ប៉ុន្តែ​ភ្នាក់​ងារ​ដដែល​នេះ បញ្ជាក់​ថា អត្រា​ពលរដ្ឋ​រងគ្រោះ និង​ទំហំ​នៃ​ការ​ខូត​ខាត​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នេះ មិន​ជា​ធ្ងន់ធ្ងរ​នោះ​ដែរ។

ដោយ​ឡែក សម្រាប់​ភ្នាក់​ភូមិ​សាស្ត្រ​ជប៉ុន JMA បាន​រាយការ​ពី​គ្រោះ​រញ្ជួយ​ដី​នេះ គឺ​ស្ថិត​ក្នុង​ជម្រៅ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​ក្រោម​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មាន​កម្រិត​រញ្ជួយ​ត្រឹម​ ៦,១រីកទ័រ ខុស​ពី​ការ​លើក​ឡើង​របស់​ភ្នាក់ងារ​ភូមិសាស្ត្រ​អាមេរិក។ទីភ្នាក់ងា​ព័ត៌មាន​ជប៉ុន ផ្សាយនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ មិន​មាន​ការ​ព្រមាន​ពី​គ្រោះ​ស៊ូណាមិ ដោយ​សារ​ការ​រញ្ជួយ​ដី​នេះ​ឡើយ។

ក្រៅ​ពី​គ្រោះ​រញ្ជួយ​ដី ជប៉ុន​នៅ​ពេល​នេះ ក៏​កំពុង​ធ្ងន់ធ្ងរ​ជា​មួយ​ការ​រាតត្បាត​វីរុស​កូវីដ ១៩ ដូច​គ្នា ដោយ​ទូទាំង​ប្រទេស ត្រូវ​រដ្ឋាភិបាល​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន ខណៈ​អ្នក​ឆ្លង​ថ្មី​កំពុង​បន្ត​កើន​ឡើង ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ ជប៉ុន​មាន​អ្នក​ឆ្លង​កូវីដ១៩ សរុប ១០ ៧៩៧នាក់ ក្នុង​នោះ ២៣៦​នាក់​បាន​ស្លាប់៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ