(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់ ដែលជាពលករមកពីប្រទេសថៃ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៥៤នាក់ និងអ្នកជំងឺ២០នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ