(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៥នាក់បន្ថែមទៀត ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មាន១៤នាក់ ដែលភាគច្រើនជាជនជាតិចិន។
ក្រសួងសុខាភិបាលបន្តថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង១៤នាក់ មានជនជាតិចិនចំនួន ១៣នាក់ និងជនជាតិខ្មែរម្នាក់។ ចំណែកឯអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសម្នាក់ ដែលឆ្លងកូវី១៩ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ៣៤៣នាក់កំពុងទទួលការព្យាបាល៕