(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៦ នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ទាំង២៦នាក់នេះមានជនជាតិចិនចំនួន ២២នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរម្នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៨៧នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ