ក្រៅពីវីរុសកូវីដ ១៩ ឥណ្ឌាវិវត្តន៍វីរុស ៣ប្រភេទផ្សេងទៀតកាន់តែសាហាវ រាតត្បាតក្នុងពេលតែមួយ
ឥណ្ឌា៖ ក្រៅពីវីរុសកូវីត១៩ ដែលកំពុងរាតត្បាតនៅឥណ្ឌាហើយ ស្រាប់តែមានលេចចេញនៅវីរុស 3 ផ្សេងទៀត ដែលបានបណ្តាលឲ្យគ្រូពេទ្យ ជាង ១០០០ នាក់បាត់បង់ជីវិត។ វីរុសទាំងនោះមានដូចជា វីរុសផ្សិតខ្មៅ វីរុសផ្សិតស និងវីរុសផ្សិតលឿង។ អ្វីដែលជាក្តីបារម្ភខ្លាំងគឺវីរុសផ្សិតលឿងសាហាវខ្លាំងជាងវីរុសផ្សិតខ្មៅ និងវីរុសផ្សិតស ពេលដែលឆ្លងហើយវីរុសផ្សិតលឿងនេះចូលទៅបំផ្លាញគ្រឿងក្នុងយ៉ាងឆាប់រហ័ស ពិបាកព្យាបាល និង តាមដានពីសភាពអ្នកជម្ងឺខ្លាំងណាស់។
ការរាតត្បាតឆ្លងវីរុសផ្សិតខ្មៅកើនឡើងជាច្រើនកន្លែង ចំនួនអ្នកឆ្លងវីរុសផ្សិតខ្មៅឡើងដល់ ១១,៧១៧នាក់ រដ្ឋពីរដែលឆ្លងវីរុសផ្សិតខ្មៅច្រើនជាងគេមាន រដ្ឋហ្គូចាមានអ្នកឆ្លងវីរុសផ្សិតខ្មៅ ២,៨៥៩នាក់ និង រដ្ឋ Maharashtra មានអ្នកឆ្លងវីរុសផ្សិតខ្មៅ ២,៧៧០ នាក់។ បើទោះបីតួរលេខឆ្លងកូវីដ១៩ រាងថយចុះ តែចំនួនស្លាប់នៅតែច្រើន។
គួរបញ្ជាក់ថា ករណីឆ្លងថ្មីនៅឥណ្ឌា ក្នុងថ្ងៃទី ២៧ ឧសភា មាន ១៧០,៧៧០ នាក់ អ្នកស្លាប់ ៣៥៥៨ នាក់។ ប៉ុន្តែអ្នកជំនាញជឿថា តួរលេខស្លាប់ពិតអាចច្រើនជាងលើសនេះ ៥ដង ខណៈប្រជាជនសរុបចំនួន ១,៤០០ លាននាក់៕HR