ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងដល់ លោក-លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ មេត្តាជ្រាបថា លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុខ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកឧបាសក ខៀវ សាន ត្រូវជាឪពុកបង្កើតបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣៖១៥នាទី ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។

សពលោកឧបាសក ខៀវ សាន ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន បុរីជីបម៉ុង ផ្ទះលេខ ៣១ ផ្លូវលេខ ០៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាងនេះទៅទៀត សេចក្តីជូនដំណឹងនេះ ជាការគោរពជម្រាបជូន លោក-លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងអស់ ដើម្បីជូនជ្រាប និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ខៀវ សុភ័គ  និងបងប្អូន ញាតិមិត្ត នៃក្រុមគ្រួសារសព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ