ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចជាគោលការណ៍ ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ចំនួន ២០ ៤៥០ ០០០ ដុល្លារអាមេរិក។ 

យោងតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយឲ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយ ប្រឆាំងជំងឺកូវីដ១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ