នៅទីបំផុត ! សម្តេច ទៀ បាញ់ បញ្ជាឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលបំណែកយន្តហោះដែលធ្លាក់នៅលើខ្នងភ្នំឱរ៉ាល់ ក្រោយមានព្រះសង្ឃអង្គជាច្រើន និងអ្នកដើរព្រៃ ប្រទះឃើញ យ៉ាងអាថ័កំបាំង
4 ឆ្នាំ មុន
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យខាងជំនាញពាក់ព័ន្ធចុះទៅពិនិត្យសិក្សាមើលបំណែកយន្តហោះដ៏ធំមួយគ្រឿងដែលស្ថិតនៅក្នុងព្រៃនៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឲ្យដឹងការពិតថា តើយន្តហោះនោះធ្លាក់នៅក្នុងសម័យណា?
សូមជម្រាបថា ការបញ្ជាឲ្យខាងជំនាញចុះទៅពិនិត្យមើលយន្តហោះ ដែលធ្លាក់នៅក្នុងព្រៃជាយូរឆ្នាំមកហើយនេះ គឺបន្ទាប់ពី ព្រះសង្ឃជាច្រើនអង្គរ និងអ្នកដើរព្រៃ បានចូលទៅក្នុងព្រៃនៃភ្នំឱរ៉ាល់ ហើយក៏បានប្រទះឃើញបំណែកយន្តនោះ។
សូមរំលឹកថា ភ្នំ ឱរ៉ាល់ គឺជាចំណុចដែលខ្ពស់ជាងគេនៃប្រទេសកម្ពុជា ហើយក៏ជាភ្នំដែលខ្ពស់ជាងគេផងដែរនៅខ្មែរ យើង ដែលមានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង មានរយៈកម្ពស់រហូតដល់ទៅ ១៨១៣ ម៉ែត្រ៕