ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា របៀបរ បបធ្វើការងារ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺបែងចែកមន្រ្តីចុះទៅមូលដ្ឋាន ក្នុងការតាម ដានក្ដីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយឲ្យបានឆាប់រហ័ស។

ក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុង ជីវភាព ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣៥០០គ្រួសារ នៅសាលាខេត្តព្រៃវែង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរគ្រ ប់លំបាប់ថ្នាក់ រួមគ្នាសហការជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេល និងអំពាវនាវប្រជាពលរដ្ឋខិតខំកសា ងជីវភាពគ្រួសារឲ្យបានប្រសើរ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គម និងប្រទេសជាតិ។

សម្ដេចមានប្រសាសន៍ថា «របៀបរបបធ្វើការងាររបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុ ជា ដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ ជាបន្តបន្ទាប់មកនេះ គឺការបែងចែកមន្រ្តីចុះទៅតាមមូលដ្ឋាន ដើម្បីតាមដានតម្រូវការ ក្ដីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ហើយរួមសហការគ្នាពីតាំងថ្នា ក់ក្រោមរហូតដល់ថ្នាក់លើ ដើម្បីមានវិធានការដោះស្រាយឲ្យបានឆាប់រហ័សបំផុត ដោយប្រកាន់ប្រពៃ ណី រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋ»។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានសង្ឃឹមថា រដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋ នឹងបន្ត បង្កើនការប្រុងប្រយ័ត្ន និងអនុត្តវិធានការនានា របស់ក្រសួងសុខាភិបាល។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ បន្តចូលរួមអប់រំកូនចៅ សមាជិកគ្រួសារ ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការ ណ៍ករណីគ្រឿងញៀនទៅសមត្ថកិច្ច ហើយសមត្ថកិច្ច ក៏ត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ