ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានកោតសរសើរចំពោះអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំង  ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារ គេហទំព័រហ្វេសប៊ុករបស់សម្ដេច។ 

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ បានឲ្យដឹងថា "នៅថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំសូមគោរពជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលការងារ ក្នុងខែតុលា របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំដូចរបាយការណ៍ភ្ជាប់មកជាមួយខាងក្រោមនេះ។

សម្ដេច បន្ដថា "ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំ"។ 

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង លេីកឡេីងថា ដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្ដល់ជាព័ត៌មាន មតិយោបល់ សំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច  ដែលបានបង្ហាញពីការលើកតម្កើងសិទ្ធិសេរីភាព ការចូលរួមរបស់ប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ