ភ្នំពេញ ៖ លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញរៀបចំកិច្ចប្រជុំរួមគ្នាតាមVideo Conference និងបានប្រកាសរួមគ្នាថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ចិននិងកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ។
ក្រោយពីបានបញ្ចប់កិច្ចប្រជុំខាងលើនេះ ភាគីទាំងពីរបានចុះផ្សាយ សេចក្តីថ្លែងការណ៍រួមស្តីពី ការបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថា ប្រទេសទាំងពីរបានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានទិសដៅប្រកបដោយអត្ថប្រយោជន៍ ទាំងនេះនឹងជាកម្លាំងជំរុញថ្មីមួយក្នុងការពន្លឿន ការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។
ភាគីទាំងពីរនឹងអនុវត្តតាមនីតិវិធីក្នុងប្រទេសរៀងៗខ្លួន ខិតខំសម្រេចឲ្យបានការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីនៃទ្វេភាគីឲ្យបានឆាប់រហ័ស។
កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាត្រូវបានចាប់ផ្តើមនាចុងឆ្នាំ២០១៩ ដំណើរការតែជាងពាក់កណ្ដាលឆ្នាំក៏ឈានដល់ការឯកភាពគ្នា នេះបានបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕EB