អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ស្នើឲ្យប្រទេសហត្ថលេខីមហាអនុតំបន់ទន្លេមេគង្គទាំងអស់បន្តអនុវត្តផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ស្នើឲ្យប្រទេសហត្ថលេខីមហាអនុតំបន់ទន្លេមេគង្គទាំងអស់បន្តអនុវត្តផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្នើបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ មន្រ្តីសម្របសម្រួលប្រទេសហត្ថលេខី អនុស្សារណ:នៃការយោគយល់គ្នា(MOU)ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថ្លែងថា ដោយសារបញ្ហាCovid-19 យើងពុំទាន់អនុវត្តន៍បាននូវផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១ ក្រោមការជួយឧបត្ថម្ភរបស់អង្គការUNODCឡើយ និងសុំស្នើអង្គប្រជុំរបស់យើងជជែកពិភាក្សាគ្នារកឲ្យឃើញនូវដំណោះស្រាយសមស្របណាមួយដើម្បីអនុវត្តន៍ផែនការសកម្មភាពអនុតំបន់នេះ ឈានទៅឆ្លើយតបឲ្យបានទៅនឹងការគំរាមកំហែងដោយគ្រឿងញៀនបច្ចុប្បន្ននេះ។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា ស្របពេលដែលយើងមានបញ្ហាជំងឺCovid-19 កិច្ចសហប្រតិបត្តិការគ្នាទាំងក្នុងតំបន់ និងលើសកលលោកមានការធ្លាក់ចុះ បានធ្វើឲ្យ ក្រុមឧក្រិដ្ឋជនអន្តរជាតិដែលមានអង្គការចាត់តាំងបានបង្កើនការឃុបឃិយជាមួយពួកឧក្រិដ្ឋគ្រឿងញៀនក្នុងស្រុកធ្វើសកម្មភាពល្មើសសច្បាប់កាន់តែសកម្ម និងខ្លាំងក្លាជាងមុន ដែលបាននឹងកំពុងក្លាយជាឧបសគ្គរារាំងក្នុងការអនុវត្តផែនការអនុតំបន់ដែលរៀបចំដោយអង្គការUNODC។
ជាមួយគ្នានេះ កម្ពុជា បានចូលរួមសកម្មភាពជាមួយតំបន់ និងសាកលលោក ខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្រ្តពហុវិស័យស្តីពីការងារត្រួតពិនិត្យគ្រឿងញៀន និងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ក្នុងឆ្នាំ២០១៩ បង្រ្កាបបានបទល្មើសគ្រឿងញៀនចំនួន៩៨០៦ករណី ឃាត់ខ្លួនជនសង្ស័យបាន២០.៤៩០នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន៧៥០គីឡូក្រាម៕ RR