ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញចំនួនសិស្សជាប់បាក់ឌុប តាមនិទ្ទេសនីមួយៗ ខណៈនិទ្ទេស A ចំនួន ១,៦៧៣នាក់
1 ឆ្នាំ មុន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញលទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាមនិទ្ទេសនីមួយៗ។
ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩៨៤៦០ នាក់ ត្រូវជា ៧២.៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់, និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ ប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តដទៃទៀត។