តាកែវ ៖ ស្នេហាត្រីកោណ បង្កជាហឹង្សាមួយដ៏សហាវ រវាងក្មេងស្ទាវមួយក្រុម បានរត់មកស្ទាក់វាយជនរងគ្រោះម្នាក់ យ៉ាងដំណំ ដោយសារតែជម្លោះរឿង ដណ្តើមស្រីស្នេហ៍របស់ខ្លួន ។ សកម្មភាពដ៏សាហាវ របស់ក្រុមក្មេងទំនើងទាំងនេះ បានបង្ហាញចេញតាមរយៈវីឌីអូកាមេរ៉ាសុវត្ថិភាព របស់ម្ចាស់រោងកាហ្វេមួយកន្លែង ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ ។

បើតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ Thoo Love បានបង្ហោះដោយសរសេរខ្លឹមសារថា «ជួយរកយុត្តិធម៌ជូន ក្មេងប្រុសម្នាក់នេះផងបានទេ? កើតឡើង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ»។

ហ្វេសប៊ុក ក៏បានបញ្ជាក់ថា ក្រុមជនដៃដល់គឺ រស់នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។

សូមបញ្ជាក់ថា ព្រោះសកម្មភាពរបស់ជនសង្ស័យ គឺសហាវខ្លាំងណាស់ បើតាមការបង្ហាញចេញតាមរយៈ កាមេរ៉ាសុវត្ថិភាពនោះ ក្នុងក៏មានជាប់និងសំឡេង ពីការគំរាមចង់សម្លាប់ជនរងគ្រោះផងដែរ។ ទោះបីយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់ឃើញមានសមត្ថកិច្ច នាំខ្លួនជនដៃដល់មកសួរនាំឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ