ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋ កុំសប្បាយភ្លេចខ្លួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាបង្ក ហេតុការចម្លងកូវីដ-១៩ រាតត្បាតធំធេងដល់គ្រួសារ។
ការក្រេីនរំលករបស់លោកស្រី ក្រោពីមានរូបភាពត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម ដែលមានការប្រមូលផ្ដុំមនុស្សច្រើនហួសប្រមាណ និងខ្វះចន្លោះនូវវិធានការសុខាភិបាល ពិសេសការពារម៉ាស់ និងមិនរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលនាំឲ្យមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩។
តាមរយៈហ្វេសប៊ុក នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ខ្ញុំសូមក្រេីនរំលឹកថា សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណានោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្ក ហេតុនៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដទៃ នៅក្នុងសហគមន័ដែលបុគ្គលនោះរស់នៅ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ ដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន»។
លោកស្រី បានបន្ដថា ក្រោយពីបានឃេីញរូបភាពដេីរកំសាន្តរបស់ប្រជាពលរដ្ឋ នៅតាមទីតាំងមួយចំនួនមក មានការបារម្ភខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រេីនកុះករពេក ហេីយៗ មិនមានអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ។
លោកស្រី បានបន្ថែមថា នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រេីនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួកដែលតា កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកេីតឡេីងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលពលរដ្ឋជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមាន:ចង់ចូលទៅលេងទឹក ឫកំសាន្តបែបយុវវ័យជុំៗគ្នាច្រេីន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច។
លោកស្រី បានបញ្ជាក់ថា «បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រេីនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រេីន ឫនៅកន្លែងបិទជិត កន្លែងជុំៗគ្នាច្រេីន និងនៅជិតកៀកៗគ្នា ដោយមិនមានអនុវត្ត វិធានការការពារខ្លួន នេះឯង។ តាមរូបភាពដែលខ្ញុំបានឃេីញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ» ។
លោកស្រី បានលើកឡើងថា ជាការពិតហេីយ ដែលពលរដ្ឋចង់លេងសប្បាយ ក៏ប៉ុន្តែ មិនត្រូវឱ្យការសប្បាយរបស់ខ្លួន ក្លាយជាការកេីតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ៕