ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត តាមរយៈរូបភាព ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ខែ ដោយបានផ្តល់ឱកាសដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ទូទាំងប្រទេស ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ចួលរួមប្រកួតប្រជែងបង្ហាញស្នាដៃ។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។

បើតាមក្រសួងអប់រំ ការផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើង ក្នុងគោលដៅលើកទឹកចិត្តគ្រឹះស្ថានសិក្សាទាំងអស់ ឱ្យយកចិត្តទុកដាក់ រៀបចំបរិស្ថានសាលាឱ្យបានស្អាត មានអនាម័យ មានខ្យល់អាកាសល្អបរិសុទ្ធ អំណោយផលដល់ការសិក្សារបស់សិស្សានុសិស្ស ដែលជាចំណែកមួយក្នុងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ចំពោះជ័យលាភីនឹងប្រកាសជារៀងរាល់ខែ ដោយសាលាដែលមានបរិស្ថានសាលារៀនស្អាតជាងគេ គោរពតាមលក្ខខណ្ឌដែលបានកំណត់ នឹងទទួលបានលិខិតបញ្ជាក់ជ័យលាភីពីក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ជូនផងដែរថា នេះជារូបភាពសាលារៀនសាលាបឋមសិក្សា ស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាជ័យលាភី សាលារៀនស្អាត នាឆ្នាំកន្លងមក។ជាមួយគ្នានេះដែរ ក្រសួងអប់រំក៏បានអំពាវនាវឱ្យគ្រឹះស្ថានសិក្សាសាធារណៈនានាទូទាំងប្រទេស ត្រៀមខ្លួនក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងខាងលើ ដោយព័ត៌មានលម្អិត និងលក្ខខណ្ឌនៃកម្មវិធីប្រកួត នឹងជម្រាបជូនពេលក្រោយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ