សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតក្នុងស្រុកឯកភ្នំ
1 ឆ្នាំ មុន
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតក្នុងឃុំនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាខេត្ត-អភិបាលខេត្តបាត់ដំបង, អាជ្ញាធរ និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត៕EB