ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាសហប្រធាន គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ នីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៊ើបអង្កេត។

លិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំនូវបីចំណុចធំៗរួមមាន៖ ការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់ការស៉ើបអង្កេត, កិច្ចសហការជាតិក្នុងការស៊ើបអង្កេត និងការស្នើសុំព័ត៌មានហិរញ្ញវត្ថុទៅអង្គភាពស៉ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ដើម្បីបម្រើដល់ប្រសិទ្ធភាពនៃការស៉ើបអង្កេត រួមទាំងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រសួង ស្ថាប័ន ឬអង្គភាពដែលទទួលបានសំណើដូចបានរៀបរាប់ខាងលើ ត្រូវឆ្លើយតបតាមសំណើជាបន្ទាន់។ ក្រសួង ស្ថាប័ន ឬអង្គភាព ដែលមាននីតិសម្បទាជាមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវមានទំនាក់ទំនងទ្វេភាគី ដើម្បីជួយគ្នាទៅវិញទៅមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ