ផ្អាកជាបណ្ដោះអាសន្នចំពោះរថយន្តធន់ធ្ងន់គ្រប់ប្រភេទធ្វើចរាចរនៅលើផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា
ខេត្តមណ្ឌលគីរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងជាបន្តបន្ទាប់ ក្នុងខេត្តមណ្ឌលគិរី ជាពិសេសនៅចន្លោះគីឡូម៉ែត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៥ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលបច្ចុប្បន្ន មន្ទីរ សាធារណការ នឹងដឹកជញ្ជូនខេត្ត សហការជាមួយជំនាញពាក់ព័ន្ធធ្វើការឈូសឆាយផ្លូវវាងជូនប្រជាពលរដ្ឋឆ្លងកាត់ ត្រូវបានទទួលរងនូវការខូចខាតយ៉ាងដំណំ បណ្តាលឱ្យរថយន្ត ធន់ធ្ងន់ពុំអាចឆ្លងកាត់បាន។
ដូចនេះរដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរចំពោះរថយន្តធន់ធ្ងន់ គ្រប់ប្រភេទជាបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ រហូតដល់មានការ ជូនដំណឹងស្តីពីការធ្វើចរាចរឡើងវិញនាពេលខាងមុខ ដោយឡែករថយន្តធន់តូចលក្ខណៈគ្រួសារ គឺអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា។
ទន្ទឹមនឹងនេះដែល ប្រសិនបើសាធារណៈជន ម្ចាស់យានយន្តធន់ធ្ងន់មានបំណងចង់ ធ្វើដំណើរទៅភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាង ដោយ ឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ ការធ្វើដំណើរ៕