សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា តាមរយៈកិច្ចប្រជុំនាពេលនេះ យើងនឹងបូកសរុប និងវាយតម្លៃអំពីសមិទ្ធផលដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីពង្រឹងនូវការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីបន្ដចុះបំពេញការងារនៅមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ និងបញ្ហាប្រឈមដែលនឹងលិចឡើងថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕EB