ព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋ រស់នៅតាមជនបទដាំបន្លែដោយខ្លួនឯង ខណៈបន្លែខ្លះនាំចូលមកកម្ពុជាឃើញស្រស់ៗ បាននាំមេរោគចូលទៅក្នុងខ្លួនមនុស្ស។

សម្តេចក្រឡាហោម ស ខេង ណែនាំបែបនេះនាឱកាស អញ្ជើញសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាតឃុំក្របៅ និងឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានាក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា «រឿងបន្លែនេះ ល្អបំផុតយើងនៅជនបទ ដាំខ្លួនឯង ហូបចុកខ្លួនឯង គឺថា មហាស្អាត គឺបន្លែធម្មជាតិ អត់មានជាតិគីមី។ បន្លែនាំចូលពីខាងក្រៅមក ត្រូវប្រយ័ត្នមែនទែន ឃើញល្អ ឃើញស្រស់ញញឹមចឹង តែយកមកហូប វាឆ្ងាយ ក៏ប៉ុន្ដែវាបាននាំមេរោគផ្ទុកក្នុងខ្លួនរបស់យើង»។

លើសពីនេះ សម្ដេចក្រឡាហោម បន្ដថា ទំនិញនាំចូលមកកម្ពុជា មន្ដ្រីនៅតាមពំ្រដែន ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវបំផុត តើអាហ្នឹងមានសារធាតុគីមីទេ? ត្រូវត្រួតពិនិត្យឲ្យម៉ត់ចត់ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ