ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានគាំទ្រ និងភាពឯកភាពឲ្យប្រើប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោតនាពេលខាងមុខ ដោយបណ្ដុះបណ្ដាលពួកគាត់ទាំងច្បាប់ អក្បកិរិយា សីលធម៌ ហើយមិនមែនការពារគណបក្សនយោបាយណាមួយនោះទេ។

សម្ដេច ស ខេង គាំទ្រឲ្យមានប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោត បែបនេះបន្ទាប់ពី កម្លាំងនគរបាល និងកងរាជអាវុធហត្ថ មិនគ្រប់គ្រាន់ដោយសារមានការរិយាល័យបោះឆ្នោតច្រើន។

នាឱកាសអញ្ជើញដឹងនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពី កិច្ចការការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ សម្ដេច ស ខេង បានសម្រេចអនុញ្ញាតឲ្យប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោត ព្រោះមានការិយាល័យបោះឆ្នោតច្រើន ហើយប្រើប្រាស់កម្លាំងនគបាលជាតិ និងកងរាជអាវុធហត្ថ មិនគ្រប់គ្រាន់ឡើយ។

សម្ដេច បញ្ជាក់ថា «ខ្ញុំ ក៏គាំទ្រ រួចទៅហើយ ដោយសារគោលដៅនៃការពារវាច្រើន ហើយសមត្ថកិច្ចរបស់យើង សំខាន់នគរបាល និងកងរាជអាវុធហត្ថ មិនគ្រប់ទេ ការរិយាលល័យមានច្រើន ចឹងហើយ ខ្ញុំ បានឯកភាព ថា ប្រើប្រជាការពារ ប៉ុន្ដែត្រូវអប់រំណែនាំ បណ្ដុះបណ្ដាល ដល់ប្រជាការពាររបស់យើង តាំងពីច្បាប់ទម្លាប់ អក្បកិរិយា សីលធម៌ ក្នុងពេលបំពេញការងារ ធ្វើយ៉ាងណាដើរតួជាកម្លាំងសន្តិសុខសម្រាប់ការបោះឆ្នោត មិនមែនសម្រាប់ការពារតែក្រុមបក្សណាមួយទេ»។

សម្ដេច បានណែនាំដល់កងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវមានភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមត្រូវខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួនឲ្យបានម្មត់ច៉ត់ ច្បាស់លាស់ ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ គោរពសិទ្ធិរបស់មនុស្សគ្រប់រូប។ ទន្ទឹមនឹងនោះ ក៏ត្រូវទប់ស្កាត់ឲ្យបានរាល់អំពើរកេងចំណេញនានា ពីការកេងចំណេញផ្នែកនយោបាយ ព្រមទាំងជៀសឱ្យបាដាច់ខាតនៅអំពើរហិង្សា ការបង្ករអសន្តិសុខ និងអស្ថេរភាពសង្គមនៅក្នុងដំណាក់កាលឆ្ពោះទៅកាន់ការបោះឆ្នោតនីមួយៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ