ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា សហភាពអឺរ៉ុប ជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។  

ក្នុងឱកាសទទួលជួបបិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលរួមមាន លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប, លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់, លោកស្រី Tina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស, លោក  Markus Burli ប្រធានសហប្រតិបត្តិការស្វីស, លោក Fabrice Etienne ភារធារីនៃស្ថានទូតបារាំង និងលោក  Clemens Beckers ប្រតិភូនៃសហភាពអឺរ៉ុប  កាលពីរសៀល  ថ្ងៃទី២៨  ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ លោក សាយ សំអាល់ បានបញ្ជាក់ពីកិច្ចសប្រតិបត្តិការស្អិតរមួតបន្ថែមទៀតរវាងកម្ពុជានិងសហភាពអឺរ៉ុបលើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការពង្រឹងការចិញ្ចឹមសត្វ ដែលមានមានតម្លៃខ្ពស់នៅក្នុងទីផ្សារ និងក្នុងគោលបំណងពាណិជ្ជកម្មសម្រាប់ទីផ្សារអឺរ៉ុប ការអប់រំធនធានមនុស្ស ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ បច្ចេកទេសគ្រប់គ្រងសំណល់សំរាម និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។

ក្នុងឱកាសនោះដែរ លោក រដ្ឋមន្រ្តីបានបញ្ជាក់ពីវត្តមានអញ្ជើញចូលរួមក្នុងសន្និសីទពិភពលោក ស្តីពីអាកាសធាតុ COP26  នឹងត្រូវធ្វើឡើង នៅទីក្រុងហ្ក្លាស្កូវ ចក្រភពអង់គ្លេស នាពេលខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ