ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ខេត្តបន្ទាយមានជ័យ ចំនួន ៤រូប។ 

នេះបើយោងតាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្តេច ស ខេង បានបញ្ជាក់ឲ្យដឹងថា មន្ត្រីនគរបាលជាតិទាំង ៤រូបនេះ រួមមាន៖

ទី១៖ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាស្នងការរង ទទួលផែនការប្រឆាំងគ្រឿងញៀន។

ទី២៖ លោកវរសេនីយ៍ឯក សៅ សារឿន ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

ទី៣៖ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន ពីនាយរងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។

ទី៤៖ លោកវរសេនីយ៍ត្រី ឌូ នីចកូឡា នាយផ្នែកពិនិត្យកន្លែងកើតហេតុ ជានាយរងការិយាល័យនគបាលបច្ចេកទេស និងវិទ្យាសាស្ត្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ