មន្ទីរសាធារណការ និងដឹកជញ្ជូនភ្នំពេញ ៖ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកំពស់ ១៥៣មម ដែលជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មាន រយៈពេល ៣ឆ្នាំចុងក្រោយនេះ
1 ឆ្នាំ មុន
ភ្នំពេញ ៖ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃទី៣ ខែកក្កដានេះ មានកំពស់រហូតដល់ ១៥៣មម (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឲ្យទឹកលិចលង់នៅតំបន់មួយចំនួន នៅខណ្ឌចំនួន ៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ ពោធិ៍សែនជ័យ។ នេះបេីតាមការបញ្ជាក់ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ។
ជាមួយនឹងប្រសិទ្ឋិភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលឹក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ទឹកបាននិងកំពុងស្រកយ៉ាងលឿន ។
លោកប្រធានមន្ទីរ ស្នើសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមក្នុងកាយសំរាមស្ទះទឹកនៅមុខចម្រុឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន៕