ភ្នំពេញ ៖ មន្ទីរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប ដែលមានកូនកើតជំងឺបបូរមាត់ឆែប ជំងឺឆែបក្រអូមមាត់ និងបញ្ហាមុខខុសប្រក្រតីផ្សេងទៀត និងជើងខ្វេរ សូមមកទទួលការវៈកាត់ ព្យាបាលដោយឥតគិតថ្លៃ ជៀសវាងការបោះបង់កុមារចោល។

បើតាមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានឲ្យដឹងថា មនី្ទរពេទ្យកុមារជាតិ គឺធ្វើការវៈកាត់ដោយមិនគិតថ្លៃ ចំពោះកុមារដែលមានបញ្ហាឆែបមាត់ ឆែបក្រអូមមាត់ និងជើងខ្វេរជូនដោយមិនគិតប្រាក់។ ក្នុងនោះកុមារ ដែលកើតជំងឺឆែបមាត់នេះ មាន២ប្រភេទ គឺទី១ ឆែបតែបបូរមាត់ និងទី១ ឆែបរហូតដល់ក្រអូមមាត់ ខូចអញ្ចាញធ្មេញ ហើយកុមារនោះត្រូវការព្យាបាលយូរ។

សាស្រ្តាចារ្យ បានជម្រាបបន្ថែមថា កុមារ ដែលកើតមកមានបបូរមាត់ឆែប ឆែបក្រអូមមាត់ គឺមានបញ្ហា២។ បញ្ហាទី១៖ ហ្សេនពីកំណើត(Zen) និងបញ្ហាទី២៖ ចំណីអាហារដែលមានសារជាតិគីមី ឬក៏ការប្រើប្រាស់ថ្នាំ នៅពេលស្រី្តពពោះ រួចញ៉ាំអាហារទាំងអស់នេះ វាធ្វើឲ្យប៉ះពាល់ដល់កោសិកាដើម វាអាចបណ្តាលឲ្យមានបញ្ហា នៅពេលទារកកើតមក ក៏ជួបជំងឺឆែបមាត់នេះផងដែរ។ ប៉ុន្តែមូលហេតុឲ្យច្បាស់លាស់នោះ គឺពិបាកសន្និដ្ឋានថាបណ្តាលមកពីមូលហេតុអ្វី? ប៉ុន្តែពិសេសនោះ កុមារដែលកើតបញ្ហានេះ គឺមនី្ទរពេទ្យកុមារជាតិ ធ្វើការព្យាបាលឲ្យជាសៈស្បើយ និងមិនប្រាក់កម្រៃនោះទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ